Covid-19

រដ្ឋមន្ត្រីការបរទេសខ្មែរ ទទួលលទ្ធផលតេស្តអវិជ្ជមាន កូវីដ១៩ ជាលេីកទី៣

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រកាសថា លោកទទួលបានលទ្ធផលតេស្ត អវិជ្ជមានកូវីដ១៩ ជាលេីកទី៣ ដូចសម្ដេចតេជោ និងក្រុមគ្រួសារដែរ ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរលេីបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ វិច្ឆិកានេះថា “សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់! ដូចគ្នានឹងលទ្ធផលនៃការធ្វើតេស្ត ជូនសម្តេចតេជោ និងក្រុមគ្រួសារសម្តេចដែរ ខាងខ្ញុំឯណេះក៏បានលទ្ធផល អវិជ្ជមានទាំងអស់គ្នាដែរ” ។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដ៏ស្មោះដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ដល់ការធ្វើតេស្ត ផ្តល់ដំបូន្មានល្អ និងតាមដានសុខភាពក្រុមគ្រួសារ និងរូបលោល ក៏ដូចជាសុខភាពមន្ត្រី បុគ្គលិក ក្នុងក្រសួងការបរទេសផង។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់អ្នកទាំងឡាយដែលកំពុងសំរាកព្យាបាល សូមឆាប់ជាសះស្បើយទាំងអស់គ្នា ៕

To Top