ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់ឲ្យប្រើប្រាស់ សន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram)។

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗ នេះ បានឲ្យដឹងថា ក្នុងគោលបំណងធ្វេីឲ្យសន្លឹកអត្តសញ្ញាណប័ណ្ណខ្មែរ កាន់តែមានលក្ខណ:ពិសេសសុវត្ថិភាពខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញសន្លឹកអត្តសញ្ញាណប័ណ្ណខ្មែរ គំរូថ្មីដែលមានសញ្ញា សុវត្ថិភាពពិសេស (Hologram)៕

To Top