ភ្នំពេញ ៖ ក្រោយការប្រកាសផ្តល់ម៉ាសជាង២លានទៅភាគីឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីឡាវ នឹងទទួលបានជោគជ័យ ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយនឹងងើបឡើងវិញ យ៉ាងរឹងមាំជាមួយគ្នា។ នេះបើតាមសាររបស់សម្តេចតេជោ ផ្ញើទៅនាយករដ្ឋមន្រ្តីឡាវ លោកថង លុនស៊ីសូលីត។
ការបង្ហាញក្តីសង្ឃឹមរបស់សម្តេចតេជោនេះ ក្រោយការប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខា ពេទ្យមួយចំនួនដល់លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីប្រទេសឡាវ បន្ទាប់ពីលោកបានទូរស័ព្ទ ដោយផ្ទាល់ សាកសួរសុខទុក្ខអំពីស្ថានភាព សុខភាព របស់សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលកំពុងធ្វើចត្តាឡីស័ក នៅគេហដ្ឋាន នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាមួយគ្នានេះ សម្តេចនឹងចាត់តាំងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយទៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស៕
![](https://dap-news.com/wp-content/uploads/2020/11/CE066BDD-7AB2-4BF0-BD82-BB3B6116E21F-790x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/BD401077-F1D9-42DF-BE00-BEA6D2152DD0-819x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/63131A92-CD23-43DE-AD1B-B9F98DCF08F0.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/EEF0BDB3-0403-43BA-87AF-C1C7E7A2FC85.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)