ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការចាប់បណ្តេញចេញ នូវជនជាតិចិនចំនួន ៩នាក់ ឲ្យចេញផុតពីប្រទេសនិងប្រថាប់ត្រាហាម ចូលមកកម្ពុជាវិញរយៈពេល៣ឆ្នាំ ក្នុងករណី ពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងបទល្មើស បម្រើសេវាផ្លូវភេទ។
យោងតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ជនជាតិចិនទាំង ៩នាក់នោះរួមមាន៖ ឈ្មោះ CHEN SHIRONG ភេទប្រុស អាយុ ៣០ឆ្នាំ, LAN TIAN ភេទប្រុស អាយុ ២៤ឆ្នាំ, YOU SUNWEN ភេទប្រុស អាយុ ៣៤ឆ្នាំ, LI TIAN GANG ភេទប្រុស អាយុ ៤២ឆ្នាំ, និងឈ្មោះQIN FANGLUO ភេទប្រុស អាយុ ២៥ឆ្នាំ (ពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)
DENG XUAN ភេទស្រី អាយុ ២២ឆ្នាំ, WEI XIAOFANG ភេទស្រី អាយុ ២៩ឆ្នាំ, YANG SHUO ភេទស្រី អាយុ ២៣ឆ្នាំ និងឈ្មោះ LU CHUNXIANG ភេទស្រី អាយុ ៤៣ឆ្នាំ (ពាក់ព័ន្ធនឹងបទល្មើស បម្រើសេវាផ្លូវភេទ)៕
ដោយ៖ធី លីថូ