ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ យកម៉ាស និងបរិក្ខារពេទ្យ មកដល់ទីក្រុងវៀងចន្ទន៍

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកអំណោយម៉ាស និងបរិក្ខារពេទ្យរបស់កម្ពុជា មកដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហើយ នៅម៉ោងជិត១១ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជម្រាបថា គណៈប្រតិភូកម្ពុជា ដែលធ្វើដំណើរតាមយន្តហោះពិសេស ដើម្បីយកជំនួយម៉ាស និងបរិក្ខារពេទ្យ ជូនរដ្ឋាភិបាល និងប្រជាជនឡាវ រួមមាន សម្តេច ទៀ បាញ់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំង អ្នក ពាក់ព័ន្ធជាច្រើនរូបទៀត៕

To Top