ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១៨-២៤ វិច្ឆិកា កម្ពុជារងឥទ្ធិពល សម្ពាធខ្ពស់ពីប្រទេសចិន

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយ ដោយស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

សីតុណ្ហភាពអប្បបរមា មានពី ២២ -២៤ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C។
នៅថ្ងៃ១៨-២២ ខែវិច្ឆិកា ផ្នែកមួយចំនួននៃបណ្តារាជធានីខេត្ត នៅភាគខាងក្រោមនឹងអាចមាន ភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °Cសីតុណ្ហភាពអតិបរមា មាន ពី ២៨-៣០ °C
ចំពោះស្ថានភាពភ្លៀង ស្ទើរតែគ្មានទាំងស្រុង ។ បើមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។

ដោយឡែកតំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C។
ក្រសួងបានបន្តថានៅថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ព្រមទាំងរលកសមុទ្រ អាចមានកម្ពស់ ០,៥ – ១ម៉ែត្រ ៕

To Top