ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការ សូមអភ័យទោសដែលយកថ្ងៃធ្វើការ មកវាយកូនគោល តែសម្ដេចបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនានារួចហើយ ខណៈ ពេល ល្ងាចសម្ដេចបន្តការងារដដែល។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០បានឲ្យដឹង ថា ដោយសារជាប់រវល់ ពិសេស ការដោះស្រាយជួយប្រជាជនដែល រងគ្រោះដោយទឹកជំនន់បូកបន្ថែម ដោយ ការធ្វើចត្តាឡីសក័១៤ថ្ងៃ សម្ដេចមិនបានវាយ កូនគោល ឬហាត់ប្រាណជាង១ខែមកហើយ។
សម្ដេចតេជោ បញ្ជាក់ថា ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសំភារៈថ្មីពិនិត្យឃើញថា កម្លាំង វាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។សម្ដេចថា អ្វីដែលប្លែកគឺក្បាល ពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱ្យបានពី ៨ទៅ១០ គីឡូម៉ែត្រនាថ្ងៃនេះ។
សម្ដេចតេជោ មានប្រសាសន៍ថា «សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការ មកវាយកូនគោលតែ ខ្ញុំបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេលល្ងាចខ្ញុំបន្តការងារដដែល»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ថា មូលហេតុដែលសម្ដេចធ្វើដូចនេះក៍ព្រោះតែ ចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីសក័១៤ថ្ងៃ តើមានការប្រែប្រួលយ៉ាង ណា?។ ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់ និងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយ ពីផ្ទះនោះទេ។ សម្ដេច បញ្ជាក់ថា «លាហើយព្រឹត្តិការណ៍ ៣វិច្ឆកា» ៕
ដោយ ៖ អេង ប៊ូឆេង





