ភ្នំពេញ ៖ ក្រោយពីព្រឹត្តិការណ៍ ៣ វិច្ឆិ កា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ តទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ ថា «ក្រសួងនៅរក្សាសម័យប្រឡ ងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ចំពោះគ្រឹះស្ថានសិក្សាឯកជន សំដៅលើគ្រឹះស្ថានសិក្សាឯកជន ដែលទទួលបានការអ នុញ្ញាតឲ្យដំណើរការឡើងវិញក្នុងដំណាក់កាលទី១ និងទី២»៕