កំពត ៖ ពិធីនេះធ្វេីឡេីងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះទៅសំណេះសំណាល វាយតម្លៃការងារ និងត្រួតពិនិត្យការហ្វឹកហ្វឺនបណ្តុះបណ្តាលបេីកបរជំនាញរថក្រោះ T55 និងជំនាញរថពាសដែក BMP1 នៅសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី របស់កងពលតូចលេខ៧០ ខេត្តកំពត។
លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់ការពារជាតិ តាមរយៈការផ្តល់ចំណេះដឹង និងពុទ្ធិដល់កងទ័ព ជាពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ លោកមេបញ្ជាការបានបន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជម្រុញអោយយោធិនមានសមត្ថភាព និងគុណភាពហ្វឹនហ្វឺន បង្កើនសមត្ថភាពដល់កងទ័ពអោយបានយល់ដឹងកាន់តែច្បាស់ និងស្ទាត់ជំនាញ ក្នុងការបញ្ជាបាញ់គ្រាប់អោយបានល្អ និងចំគោលដៅ មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់សម្ភារ: គ្រឿងបំពាក់ត្រូវតាមលក្ខណៈបច្ចេកទេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់តាមភារកិច្ចដែលបានចាត់តាំងរបស់កងយោធពលខេមរភូមិន្ទប្រកបដោយភាពទទួលខុសត្រូវជានិច្ច។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពល ក៏បានផ្តាំផ្ញេីនូវការសួរសុខទុក្ខ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក ជាពិសេសនាំនូវពាក្យសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែគិតគូរ និងយកចិត្តទុកដល់កងកម្លាំង ក៏ដូចសិក្ខាកាម និងយោធាចារ្យទាំងអស់ ដែលបាននឹងកំពុងហ្វឹកហាត់រៀនសូត្រ។ លោកមេបញ្ជាការកងពល ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ មានដូចជា៖ គ្រឿងឧបភោគបរិភោគ ព្រមទាំងភេសជ្ជៈ និងថវិកាផងដែរ។
![](https://dap-news.com/wp-content/uploads/2020/11/AE002B4B-44EB-443F-9CD1-42CBE2E3198C-1024x484.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/27183DB2-82EE-44B3-B711-04FD6FC867D7-1024x484.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/5D253997-7D82-4D92-87EC-02B1F8DC4274-1024x484.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/5D6281A5-FC02-4F6A-B555-CA1AAA333B4F-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/A275C192-3BC6-465B-AD20-FC2133B13981-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/E1F2FF89-F94A-451F-B8EA-1F15CFC99366-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)