ព័ត៌មានជាតិ

ប្រមុខ​ការពារ​ជាតិ ​អះអាង​ថា​ទោះបីព្រឹត្តិការណ៍ ៣ វិច្ឆិកាបានបញ្ចប់ តែការគំរាមកំហែង របស់កូវីដ-១៩នៅមានកម្រិត ខ្ពស់​គួរឲ្យ​បារម្ភ​

ភ្នំពេញៈសម្ដេចពិជ័យ សេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា  ទោះបីព្រឹត្តិការណ៍ ៣ វិច្ឆិកា បានបញ្ចប់ តែការគំរាមកំហែងរបស់កូវីដ-១៩នៅមានកម្រិតខ្ពស់គួរឱ្យបារម្ភ ដូច្នេះត្រូវបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

តាមរយ:​គេហទំព័រ​ហ្វេសប៊ុកនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចទៀ បាញ់បានលើកឡើងយ៉ាងដូច្នេះថា” ការគំរាមកំហែងរបស់មេរោគកូវីដ-១៩ គឺនៅមានកម្រិតខ្ពស់គួរឱ្យបារម្ភ បើទោះជាព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបានបិទបញ្ចប់ហើយក៏ដោយ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តពាក់ម៉ាសឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ”។

សូមជម្រាបជូនថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣០៦នាក់ (ស្ត្រី៦២នាក់ និងបុរស២៤៤នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៩៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១១នាក់៕

To Top