ព័ត៌មានជាតិ

ទូតអាមេរិក៖ មច្ឆាជាតិនៅកម្ពុជា ប្រឈមនឹងការនេសាទ លើសកម្រិត និងការបាត់បង់ ជម្រក

ភ្នំពេញ៖ លោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា មច្ឆាជាតិនៅកម្ពុជាប្រឈមនឹងការនេសាទលើសកម្រិត និងការបាត់បង់ជម្រក។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមហ្វេសប៊ុកផេក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា «ជាមួយនឹងដៃគូអភិរក្ស របស់យើង លោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលែងពូជត្រីដែលជិតដាច់ពូជ ចំនួន ២០០០ ក្បាល ដោយរួមទាំងត្រីគល់រាំងផង។ មច្ឆាជាតិនៅកម្ពុជាប្រឈមនឹងការនេសាទលើសកម្រិត និងការបាត់បង់ជម្រក តែវីរបុរសទន្លេមេគង្គ កំពុងតែជួយការពារប្រព័ន្ធបរិស្ថាន អេកូឡូស៊ី»៕

To Top