ភ្នំពេញ៖ ក្រោយសម្តេចតេជោហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជាប្រកាសរកឃើញអ្នកឆ្លងកូវីដ២នាក់ថ្មីទៀត នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចក៏បានស្នើសម្តេច ស ខេង បិទផ្នែកណាមួយរបស់ក្រសួងមហាផ្ទៃ និងឲ្យរដ្ឋមន្រ្តីផ្សេងទៀតបិទផ្នែកណាមួយផងដែរ ហើយបើអាចបិទក្រសួងតែម្តង។