ព័ត៌មានជាតិ

ក្រសួងអប់រំប្រកាស បញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សា សាធារណៈត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំបន្ទាន់មួយ ស្តីពីការបញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ សូមណែនាំ ដល់ប្រធានអប់រំរាជធានីខេត្ត និងគណៈគ្រប់គ្រងគ្រឹះស្ថានសាធារណៈទាំងអស់ដូចជាខាងក្រោម៖

១៖ បញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ បន្ទាប់ពីបានវាយតម្លៃជាបឋមរួចមក និងបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

២៖ បន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានមធ្យមសិក្សារៀងៗខ្លួន និងអនុវត្តតាមវិធានការសុវត្ថិភាព និងការណែនាំរបស់ក្រសួងសុខាភិបាល។

៣៖ សិស្សថ្នាក់ទី១២ នៅបន្តរៀនសូត្រ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ខែធ្ន ឆ្នាំ២០២០៕

To Top