ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីអំពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន៣នាក់ និងជាស្បើយចំនួន៣នាក់ នៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ករណីវិជ្ជមាន វីរុសកូវីដ១៩ថ្មីចំនួន៣នាក់ ថ្មីនោះ គឺជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៣២៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣០៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន២២នាក់ (គ្មានអ្នកស្លាប់)៕


