ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទថា ករណីនៃជំងឺកូវីដ១៩ត្រូវបានគេបញ្ជាក់ថា នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន៤.៦១៧នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លង ទៅនេះ ដែលនាំចំនួនអ្នកឆ្លងជំងឺ ដល់៥៣៨.៨៨៣នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀត១៣០នាក់ ដល់១៦.៩៤៥នាក់ ។
ក្រសួងបានឲ្យដឹងថា អ្នកជំងឺបន្ថែម៤.៧២៥នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ ពីជំងឺដល់៤៥០.៥១៨នាក់ ។
វីរុសកូរ៉ូណា បានឆ្លងរាលដាល ដល់បណ្តាខេត្តទាំងអស់ របស់ឥណ្ឌូនេស៊ី ដែលមានចំនួន៣៤ខេត្ត ៕
ដោយ៖ ម៉ៅ បុប្ផាមករា
