កណ្ដាល ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដា ល នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ បាននាំយកឯកសារមេរៀន សង្ខេប និងសន្លឹកកិច្ចការសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ប្រគល់ជូនលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យចំនួន៤ ក្នុងស្រុកខ្សាច់កណ្តាល ដើម្បីចែកជូនសិស្សានុសិស្សសម្រាប់ធ្វើការសិក្សា និងហ្វឹកហាត់ ត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ នាពេលខាងមុខ។
សូមជម្រាបថា ក្នុងឱកាសនាំយកឯកសារប្រជូនវិទ្យាល័យទាំង៤នោះ មានការចូលរួម ពីលោក ឃឹម សំភារ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ស្រុកខ្សាច់កណ្ដាល និងជាអភិបាលរងស្រុក ព្រមទាំង សមាជិក – សមាជិកា ប្រមាណជា១០រូបទៀតផងដែរ។
ឆ្លៀតឱកាសនោះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដា ល ក៏បានណែនាំទៅដល់ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដើម្បីជៀសផុតពីមេរោគកូវីដ ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានអនាម័យសុខាភិបាល ជាពិសេស រក្សាគម្លាតសង្គម ពាក់ម៉ាស់ជាប្រចាំ និងលាងដៃជាមួយសាប៊ូ ឬជេលឲ្យបានញឹកញាប់ ហេីយជៀសវាងទៅកន្លែងដែលមានការប្រមូលផ្ដុំ៕






