ព័ត៌មានជាតិ

ចិននឹងពន្លឿនការ អនុវត្តកិច្ចព្រមព្រៀងជំនួញ RCEP

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធនេះ បានដកស្រង់សម្តីគណៈរដ្ឋមន្ត្រីចិនថា ប្រទេសចិននឹងពន្លឿនការ អនុវត្តវិធានការសេរីភាវូបនីយកម្មជំនួញ ដែលបានសន្យាក្រោមកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលាយក្នុងតំបន់ ដែលហៅកាត់ថា RCEP ។

ទីស្តីការគណៈរដ្ឋមន្ត្រីចិន នឹងធ្វើការជំរុញឆ្ពោះទៅរកការបើកឲ្យទូលាយឡើង នូវទំនិញ សេវាកម្ម និងវិស័យវិនិយោគនានា និងវិធានការអនុវត្តកាត់បន្ថយពន្ធគយ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

គួរបញ្ជាក់ថា កាលពីខែមុន ប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន១៥ បានរួមគ្នាបង្កើតឡើងនូវសហគមន៍ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ហើយវាគឺជាកិច្ចព្រមព្រៀងមួយគាំទ្រដោយប្រទេសចិន និងមិនមានការរាប់បញ្ចូលសហរដ្ឋអាមេរិក៕

To Top