ព័ត៌មានជាតិ

ក្រុមហ៊ុនទី មានគម្រោងបន្ថែម នាំស្វាយស្រស់ទៅចិនពីជាង ១ពាន់ ទៅជាង៨ពាន់ទៀតក្នុង១ថ្ងៃ ខណៈបាន នាំទៅជាលើកដំបូង

ភ្នំពេញ៖ ក្រុមហ៊ុនទី មានគម្រោងផែនការនាំចេញផ្លែស្វាយ ស្រស់ទៅកាន់ប្រទេសចិនឲ្យបានពី ៥០ ទៅ ៣០០ Containers (១ ៥០០ តោន ទៅ ៨ ៤០០ តោន) ក្នុងមួយថ្ងៃ បន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុនបាន នាំចេញទៅជាច្រើនតោន។ នេះបើតាមលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញក្នុងហ្វេសប៊ុកនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។

ការសន្យារបស់ក្រុមហ៊ុននេះ នៅពេលដែល មជ្ឈមណ្ឌល – Agricultural Industrial Zone & Economic Zone ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ ៤ ថ្មី (ល្បឿនលឿន) មានចម្ងាយប្រមាណជា ១២៩ គីឡូម៉ែត្រ ពីភ្នំពេញ ត្រូវបានកសាងហើយរួចរាល់ នាពេលខាងមុខ ព្រមជាមួយនឹងលទ្ធភាពការ ផ្គត់ផ្គង់ស្វាយស្រស់ របស់កម្ពុជាដែលអាច ដំណើរការទៅបានល្អ ។

បើតាមលោករដ្ឋមន្រ្តីវេង សាខុន ក្រុមហ៊ុនបាន នាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន មួយ Container ដំបូង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ដែល មានចំនួន ៩៩៥ កន្រ្តក មានទម្ងន់សរុប ២៩,៨៥ តោន ហើយសង្ឃឹមថាបានទៅដល់ចិន នាថ្ងៃនេះ ។

លោកបន្តថា ការដឹកជញ្ជូនស្វាយស្រស់សម្រាប់ Container ទី២ បានចេញដំណើរនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ ដែលបានផ្ទុកស្វាយស្រស់ចំនួន ៩៦០ កន្ត្រក មានទម្ងន់សរុបចំនួន ២៨,៨ តោន នឹងអាចទៅដល់ចិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ។

លោកថា សម្រាប់ Container ទី៣ បានចេញដំណើរ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ ។ បើតាមក្រុមហ៊ុនក្នុងការរៀបចំកិច្ចដំណើរការ ប្រមូលផលស្វាយ ការរៀបចំលៀងសំអាត ការបែងចែកចំណាត់ថ្នាក់ស្វាយ ការសម្លាប់សមាសភាពចង្រៃ ការវេចខ្ចប់ ការរៀបចំទុកដាក់បញ្ចូលទៅក្នុង Container និងការដឹកជញ្ជូនទៅចិន គឺពុំមានជួបបញ្ហាប្រឈមណាមួយនោះទេ អ្វីៗគឺបានប្រព្រឹត្តទៅតាមផែនការ ដែលបានកំណត់ ៕

To Top