Covid-19

សម្ដេច ស ខេង និងក្រុមគ្រួសារ ធ្វើតេស្តរកវីរុសកូវីដ-១៩ លើកទី២ លទ្ធផលអវិជ្ជមាន ទាំងអស់

ភ្នំពេញ ៖ ខុទ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សម្ដេច ស ខេង ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗ ដែលបានធ្វើ តេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួល បានលទ្ធផលល្អប្រសើ រដោយអវិជ្ជមានទាំងអស់។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា «នៅពេលនេះ សម្ដេច នៅតែធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត»

សម្ដេច ក៏បានអំពាវនាវដល់ជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ នៃក្រសួងមហាផ្ទៃ ត្រូវបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ៕

To Top