ព័ត៌មានជាតិ

ប្រធានរដ្ឋសភា អវិជ្ជមានកូវីដ១៩ ក្រោយធ្វើតេស្ត លើកចុងក្រោយ

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការដ្ឋសភាដែលបានពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី៣ កាលពីថ្ងៃទី១២ធ្នូ ជាលទ្ធផល គឺ«អវិជ្ជមានទាំងអស់»។

សម្តេចហេង សំរិន បន្តថា ទោះបីស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហាក់ត្រូវបានគ្រប់គ្រងទាំងស្រុងហើយក្តី ប៉ុន្តែជនរួមជាតិកុំប្រហែស ជាមួយនឹងជំងឺកូវីដ១៩ឲ្យសោះ ព្រោះជំងឺនេះ នៅបន្តគំរាមកំហែងកម្ពុជា និងសកលោកជានិច្ច។ អាចភ្លេចជំងឺកូវីដ១៩ តែកូវីដ១៩ មិនដែលភ្លេចយើងនោះឡើយ។

សម្តេច ហេង សំរិន បានអំពាវនាវដល់ជនរួមជាតិ​បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន​រាល់វិធានការការពារ ទាំងឡាយដែល បានដាក់ចេញ ដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច ជៀសវាងការជួបជុំគ្នាដែល មានមនុស្សច្រើន ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ។ បើមិនមានការ ចាំបាច់ ពុំគួរចេញក្រៅផ្ទះនោះឡើយ៕

To Top