ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាឥតសំណាង ចំនួន៩៦៨,៣៩០ដុល្លារ សម្រាប់ការពង្រឹងប្រព័ន្ធទាំផ្នែកវះកាត់កុមារ ក្នុងខេត្តក្រចេះ និងការ លើកកម្ពស់ការអប់រំបញ្ជូលគ្នា ក្នុងខេត្តកណ្ដាល។
គម្រោងទាំង២នោះគឺទី១-គម្រោងសល្យសាស្ដ្រកុមារ ប្រចាំខេត្តក្រចេះថវិកាចំនួន៦៩៤,៥៣៩ដុល្លារ និងទី២-សម្រាប់គម្រោងលើកកម្ពស់ការអប់រំបរិយាសម្រាប់កុមារពិការ តាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្នថវិកា ចំនួន២៧៣,៨៥១ដុល្លារ។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជនួយ ក្នុងគម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់អង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមហិរញ្ញប្បទានឥតសំណងសម្រាប់អង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ២០០២ ដើម្បីជួយដល់តម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងប្រទេសឬតំបន់កំពុងអភិវឌ្ឍ ន៍។ រហូតមកដល់ពេលនេះ ស្ថានទូតជប៉ុ នបានផ្តល់ជំនួយជាង១២០គម្រោងនៅកម្ពុជាតាមរយៈកម្មវិធីនេះ»។
លោកទូតសង្កេតឃើញថា នាពេលថ្មីៗនេះ កម្ពុជាបាន នឹងកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែមាន បញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីកែលម្អនូវគុណភាពជីវភាពរស់ នៅរបស់ប្រជាជន ដូចជា ការបោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គមរួមទាំង បរិស្ថានជុំវិញសុខាភិបាលនិងការអប់រំ។ ជប៉ុននឹងបន្តសហការជាមួយអង្គការក្រៅ រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ៕


ដោយ ៖ អេង ប៊ូឆេង
