ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យពលករខ្មែរ ជឿទុកចិត្តទៅលើ រដ្ឋាភិបាលថៃ គ្រប់គ្រងស្ថានការណ៍ ករណីផ្ទុះកូវីដ១៩ នៅខេត្តសាមុតសាខន

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៅល្ងាចថ្ងៃ២០ ធ្នូនេះ បានផ្ញើសារជាសំឡេងទៅកាន់ពលករខ្មែរនៅថៃ ឲ្យជឿទុកចិត្តទៅលើរដ្ឋាភិបាលថៃចំពោះការគ្រប់គ្រងស្ថានការណ៍ផ្ទុះជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៩ធ្នូថៃបានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ជាង៥០០ករណី ក្នុងចំណោមពលករចំណាកស្រុក នៅឯខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីទីក្រុងបាងកក ខណៈជាចំនួនករណីឆ្លងដ៏ច្រើនបំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹម១ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃ២០ ធ្នូ ៕

To Top