ព័ត៌មានជាតិ

កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្ត៩០គ្រឿង ទៅព្រំដែនដឹកពលករខ្មែរមកពីថៃ

ភ្នំពេញ ៖ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ចេញ
រថយន្តយោធាចំនួន៩០គ្រឿង ទៅកាន់ច្រកព្រំដែនអូស្មាច់ និងដូងនៅរាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីត្រៀមដឹកពលករខ្មែរមកកម្ពុជាវិញ ដែលនៅតាមព្រំដែនគ្មានលទ្ធភាពធ្វើចត្តាស័ក ក្រោយខេត្តសាមុតសាខន របស់ប្រទេសថៃបានផ្ទុះកូវីដ១៩ធ្វើឲ្យមានអ្នកឆ្លងជិត៦០០នាក់ នាថ្ងៃ១៩និង២០ធ្នូ។

ការចេញដំណើរទៅទាំងយប់នេះ ក្រោយពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបានដាក់បទបញ្ជា៕

To Top