ភ្នំពេញ ៖ ដើម្បីបន្តចូលរួមគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចូលរួមបរិច្ចាគប្រាក់បៀវត្សចំនួន៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដែលជាការបន្ថែមពីពេលមុន នូវប្រាក់បៀវត្សចំនួន៣ខែ ។
ដូច្នេះសរុបទាំងអស់ចំនួន៩ខែ ជូនមូលនិធិប្រ យុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ជាមួយគ្នានេះសម្តេច បានអំពាវនាវជនរួមជាតិទាំងអស់ បន្តចូលរួមគាំទ្រ និងអនុវត្តឲ្យបានខ្ចាប់ខ្ចួននូវវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាទប់ស្កាត់ បាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕