ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញប្រកាស ចូលកាន់មុខតំណែង លោកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកស្រី បាន ស្រីមុំ ជា អភិបាលខេត្តប៉ៃលិនថ្មី ជំនួស លោក ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជា អនុរដ្ឋលេខាធិការ នៃក្រសួងម ហាផ្ទៃ ដោយមានការចូលរួមពី ប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត នៅសាលាខេត្ត ប៉ៃលិន។

សូមជម្រាបថា នាពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ ផ្ទេរភារកិច្ចលោក ផាន់ ចាន់ធុល ឋានន្ដរស័ក្តិឧត្តមមន្ដ្រី ថ្នាក់លេខ១ ពី អភិបាលខេត្តប៉ៃលិន ឲ្យមកបម្រើការងារនៅទីស្ដីក្រសួងមហាផ្ទៃ ហើយតែតាំងលោកស្រី បាន ស្រមុំ ឋានន្ដរស័ក្តិឧត្តមមន្ដ្រី ថ្នាក់លេខ២ ជា អភិបាលខេត្តប៉ៃលិន៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top