Covid-19

ក្រសួងសុខាភិបាលថា ថ្ងៃ២១ធ្នូ មិនមានអ្នកឆ្លងកូវីដ១៩ថ្មី ខណៈមានអ្នកជាសះស្បេីយ ២នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា មិនមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៣៤៧នាក់ និងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន១៦នាក់ (គ្មានអ្នកស្លាប់)៕

To Top