Covid-19

លោកស្រី ឱ វណ្ណឌីន៖ ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងវីរុសកូវីដ-១៩

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានលើកឡើងក្នុងគ្រុបតេឡេក្រាមនៅថ្ងៃ២២ ធ្នូថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ តែអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាព ដូចជាពុលជាដើម។

លោកស្រីបន្តថា លើកលែងតែការលាងសំអាតដៃដោយ សាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ ការពារការចម្លងវីរុសកូវីដ-១៩ ៕

To Top