ភ្នំពេញ៖ ក្នុងឱកាសខួបទី ៨ ឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ខ្ញុំសូមសម្ដែងនូវការអរគុណ ចំពោះការចូលរួមយ៉ាងសកម្ម របស់សមាជិកសមាជិកា ទាំងអស់នៃសមាគម ដែលបានធ្វើឲ្យសមាគម អាចសម្រេចភារកិច្ច ដ៏ត្រចះត្រចង់ជាច្រើន នៅក្នុងបុព្វហេតុ មនុស្សធម៌ ព្រោះថាជោគជ័យរបស់សមាគម ក្នុង៨ឆ្នាំនេះ មិនអាចសម្រេចបាន បើគ្មានការចូលរួមគាំទ្រ យ៉ាងសកម្មរបស់សមាជិកសមាជិកា សមាគមទាំងអស់ទេ។ នេះបើតាម លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA។
លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA ក៏បានថ្លែងផងដែរថា “ខ្ញុំសូមអរគុណ ចំពោះបណ្ដាស្ថាប័ន អង្គការ សមាគមជាដៃគូទាំងអស់របស់ TYDA ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយសមាគមយើង ដែលជួយបង្កលក្ខណៈឱ្យសកម្មភាពមនុស្សធម៌របស់សមាគម បានប្រព្រឹត្តទៅដោយប្រសិទ្ធភាព”។
លោកស្រី បន្ថែមថា “ខ្ញុំក៏សូមអរគុណផងដែរ ចំពោះបណ្ដាសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់សមាគម ដែលបង្កលក្ខណៈ ឱ្យសមាគមយើង មានលទ្ធភាពបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួន បានទូលំទូលាយ ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ”។
![](https://dap-news.com/wp-content/uploads/2020/12/EFA87DB1-F9FF-4A9B-AA4F-2D3C9630DECB-642x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/1AD48413-85A6-4B71-97F6-FEA0DCA8EDDC-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/4B65972F-FDD3-48FF-8413-BCBA34DEC0D8-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/3FDF6B69-5534-4D3A-92D9-72723F392A34-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/069F3507-F06B-4217-8066-AAB52D86DDE5-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/973D0C7D-5CAD-49D3-9CCC-6BBAEFEBCF66-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/44C57DD2-193F-46EA-8129-5C8D703DA2A9-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/8AFCF94B-4FFB-4578-993D-277774575ADE-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/06FB9914-1C4F-4171-9C77-9EF5446DDAAF-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/0852AD08-A97E-44E0-B7F5-BB28665E6208-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/BE80C1F3-A16C-4AEE-B6E8-F6ABF3F146F3-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/24CBDA60-1D18-4C8A-BBC3-9F004BE55588-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/2E2B1521-DEC2-4A96-8393-E9E56381CE45-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/2626080A-BF72-4B2A-8194-4AA39A6F2E4D-1024x683.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/74B26CE0-25EA-47CF-9AA5-8B258047F378-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)