Covid-19

ក្រសួងសុខាភិបាល ​ព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ៤នាក់ និងគ្មានអ្នកឆ្លងថ្មី

ភ្នំពេញ៖ក្រសួងសុខាភិបាល បានបញ្ជាក់ថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយ ចំនួន៤នាក់ និងរកមិនឃើញអ្នកឆ្លង ជំងឺកូវីដ១៩នោះទេ។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២០​បានឲ្យ​ដឹង​ថា បានព្យាបាលអ្នកឆ្លងជំងឺ កូវីដ១៩ជាសះស្បើយ ចំនួន៤នាក់ ក្នុងនោះ១នាក់ បានជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍និង៣នាក់ជាអ្នកដំណើរ មកពីក្រៅប្រទេស។

ក្រសួងបានឲ្យដឹងថា អ្នកដែលជាសះស្បើយ ពាក់ព័ន្ធនឹព្រឹត្តិការណ៍សហគមន៍ ជាបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកេងកង រាជធានីភ្នំពេញបានទៅហាង Zendoសាខាបឹងកេងកង កាលពីថ្ងៃទី២៧ធ្នូឆ្នា២០២០ត្រូវបានព្យាបាលជាសះស្បើយដោយ ទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ចំណែក ករណីជាសះស្បើយចំនួន០៣នាក់ ជាអ្នកដំណើរចូលមកកម្ពុជាដែលមិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមាន៖

១.បុរសជនជាតិ ហ្សកដានី អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នក ដំណើរមកពីប្រទេសហ្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ត្រូវ បានព្យាបាល ជាសះស្បើយដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យ ចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន រាជធានីភ្នំពេញ។

២.ស្ត្រីជនជាតិជប៉ុនអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពី ប្រទេសជប៉ុនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជា សះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសក្ខវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត រាជធានីភ្នំពេញ។

៣.ស្ត្រីជនជាតិខ្មែរ-អាមេរិកកាំង អាយុ ៥៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើ ដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសចិន (តៃវ៉ាន់ ) មកដល់កម្ពុជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរ លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើវិភាគវត្ថុសំណាកដែលទទួលបានចំនួន ៨សំណាក គឺមាន លទ្ធផល អវិជ្ជមានវីរុសកវីដ-១៩ ទាំងអស់។ សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០មកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០មានចំនួន ៤១នាក់ (ស្រី ១៩នាក់ និងប្រុស ២២នាក់) ដែលនៅក្នុងចំនួននេះ មានអ្នកជាសះស្បើយ សរុបចំនួន ៣៨នាក់ (ស្រី ១៨នាក់ និងប្រស ២០នាក់)។

សូមជម្រាបថាអ្នក ឆ្លងជំងឺកូវីដ១៩សរុប ទូទាំងប្រទេសមានចំនួន៣៦៤នាក់ បានព្យាបាលជាសះស្បើយ ចំនួន៣៦០នាក់និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យចំនួន៤នាក់៕

To Top