ព័ត៌មានជាតិ

លោក កឹម សុខា ថ្វាយព្រះពរ ព្រះមហាក្សត្រ ​ក្នុងឱកាសចូលឆ្នាំថ្មី​ ឆ្នាំសកល​ ២០២១

ភ្នំពេញ ៖ នៅក្នុងឱកាស​ចូលឆ្នាំថ្មី​ ឆ្នាំសកល​ ២០២១​ នេះលោកកឹម សុខា​ និងភរិយា​ រាជានុញ្ញាត សម្ដែងនូវអំណរសាទរ​ ចូលរួមថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ​ បវរសួស្ដី​ សិរីវឌ្ឍនាមហាប្រសេីរ​ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ​ នរោត្ដម​ សីហមុនីព្រះមហាក្សត្រ​កម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះបញ្ញាញាណ​ ព្រះរាជសុខភាពល្អបរិបូណ៍​ ព្រះកាយពលរឹងមាំខ្លាំងក្លា​ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា​ ចាកផុតព្រះរោគាព្យាធិនានា​ និងទ្រង់គង់ប្រថាប់នៅជាម្លប់ ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រ៕

To Top