នយោបាយ

លោក ហ៊ុន ម៉ានី ៖ នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗពីរ

ភ្នំពេញ ៖ ខណៈជិតដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី លោក ហ៊ុន ម៉ានី ជាកូនប្រុសម្នាក់ ក្នុងចំណោម៣នាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកឡើងថា នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ។

តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហ៊ុន ម៉ានី បានបង្ហាញ រូបភាពពីរសន្លឹករបស់ឪពុកខ្លួន ពីអតីតកាល ដែលជាការតស៊ូសម្រាប់ប្រទេសជាតិ។

នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ ដែលលោកបានលើកនោះរួមមាន៖

ផ្ទាំងពាណិជ្ជកម្ម

ទី១- ជាការបញ្ចប់ទាំងស្រុង នៃជម្លោះរវាងខ្មែរ និងខ្មែរ ដែលនាំឲ្យកម្ពុជា មានការឯកភាពជាតិ ការឯកភាពទឹកដី ក្រោមដំបូលតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងតែមួយ ដែលកម្ពុជាមិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មាន ៥០០ ឆ្នាំចុងក្រោយនេះ។

ទី២-សន្តិភាព បានផ្តល់ឱកាសឲ្យកម្ពុជា អាចផ្តោតអារម្មណ៍ទាំងស្រុង ក្នុងការប្រមូលនូវធនធាន (ធនធានសេដ្ឋកិច្ច និងធនធានមនុស្ស) ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៍ដូចជាការធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងក្នុងពិភពលោក៕

To Top