ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី៣១ធ្នូ ដល់៣មករា កម្ពុជានឹង ចុះត្រជាក់ខ្លាំង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៣១ខែធ្នូ ដល់ថ្ងៃទី៣មករា ឆ្នាំ២០២១តំបន់មួយចំនួន របស់ប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំង។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងចេញផ្សាយ នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ស្តី

ពីស្ថានភាព ធាតុអាកាស ចាប់ពីថ្ងៃទី៣០ធ្នូដល់ថ្ងៃទី៥មករាឆ្នាំ២០២១បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិនដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន ។

ក្រសួងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ក្នុងនោះនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន

ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមា មានពី១៦-១៨អង្សាសេ និងអតិបរមា មានពី២៥-២៧អង្សាសេ។បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ និងអតិបរមា មានពី ២៦-២៨អង្សាសេ។

ចំណែកបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ១៤-១៦ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ។

ដោយឡែក តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាព អប្បបរមា មានពី ២២ -២៤អង្សាសេនិង -ឮសីតុណ្ហភាពអតិបរមា មានពី២៧-២៩ អង្សាសេ។

ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋនិងសូមសាធារណជន ជ្រាបជាព័ត៌មានពិសេស វីរៈកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ 

ដោយឡែក សម្រាប់ប្រជានេសាទ និងអ្នក ដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះ ល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕  

ស.សំណាង

To Top