ភ្នំពេញ៖ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានិងការបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអនុញ្ញាតឲ្យបញ្ចូល ក្របខណ្ឌ គ្រូពេទ្យ៣០០០នាក់ សម្រាប់ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ហើយប្រសិនបើខ្វះខាត គ្រូពេទ្យនឹងមានការជ្រើសរើសបន្ថែមទៀត។