ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញមូលហេតុ ធំៗចំនួន៣ ដែលបានបិទបញ្ចប់ ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» តែមិនមែនមានន័យថា កូវីដ-១៩ ត្រូវបានបិទបញ្ចប់នៅកម្ពុជាឡើយ ដូច្នេះ ភាគី ពាក់ព័ន្ធ ត្រូវរួបរួមគ្នាបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បន្ថែមទៀត។
សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦៤នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ចំនួន៤នាក់។ ដោយឡែក អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមាន ចំនួន៤១នាក់ ក្នុងនោះ បានជាសះស្បើយ ចំនួន៣៨នាក់ និង៣នាក់ទៀត កំពុងសម្រាកនៅមន្ទីរពេទ្យ។
ក្នុងពិធីថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុធំៗចំនួន៣ ដែលបានបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» រួមមាន ៖
ទី១-ស្ថានការណ៍ជំងឺកូវីដ-១៩នៅកម្ពុជា គ្រប់គ្រងបានហើយ សម្រាប់ព្រឹត្តិការណ៍ សហគមន៍ ២៩ វិច្ឆិកា ដោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១៤ថ្ងៃមកហើយ។
ទី២-ការគ្រប់គ្រងពលករខ្មែរមកពីប្រទេសថៃ ចាប់ពីថ្ងៃទី២០ដល់២៩ ខែធ្នូ ឆ្នាំ២០២០ មិនទាន់រកឃើញពលករខ្មែរ មកពីប្រទេសថៃ ឆ្លងជំងឺកូវីដ-១៩ឡើយ ដោយសារតែអាជ្ញាធរថៃ បានចាត់វិធានការទាន់ពេលវេលា។
និងទី៣-ការព្យាបាលឲ្យជាសះស្បើយ ។
នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រកាសដាក់ចេញនូវស្តង់ដារសុវត្ថិភាពថ្មីមួយ គឺរក្សាគម្លាតពីគ្នា ១ម៉ែត្រកន្លះឡើង ហើយមិនកំណត់ចំនួនមនុស្សក្នុងការជួបជុំទៀតឡើយ៕