ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសបើក បវេសនកាលឡើងវិញ នៅថ្ងៃទី១១ មករា ២០២១

ភ្នំពេញ៖លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី «ការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ»នៅថ្ងៃទី១១ មករា ២០២១។

ការប្រកាសនេះបានធ្វើឡើង ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ ៕

To Top