Covid-19

សម្ដេចតេជោ៖ ការចាក់វ៉ាក់សាំង កូវីដ១៩ គឺធ្វើឡើងដោយ មិនយកប្រាក់ និងចាក់ ដោយស្ម័គ្រចិត្ត

ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ១៩ នៅកម្ពុជា និងការបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការចាក់វ៉ាក់សាំងកូវីដ១៩ គឺធ្វើឡើងដោយមិនយកប្រាក់ និងចាក់ដោយស្ម័គ្រចិត្ត ហើយវ៉ាក់សាំង ដាច់ខាតត្រូវតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ។

To Top