ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា តំណក់ប្រេងដំបូងក្នុង ប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលនេះ នឹងក្លាយជាធនធានដ៏មានតម្លៃ ដើម្បីបម្រើដល់ការអភិវឌ្ឍ កសាងជាតិ និងលើក តម្កើងជីវភាពប្រជាពលរដ្ឋ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ សម្ដេច ស ខេង នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានសរសេរ ថា «ខ្ញុំព្រះករុណា ខ្ញុំ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាល ជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ពិតមានសេចក្តីរំភើបឥតឧបមា និងចូលរួមអបអរសាទរជាមួយ ប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះសមិទ្ធិផលដំណក់ប្រេងលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រជាងពីរពាន់ឆ្នាំ នៃដែនដីសុវណ្ណភូមិរបស់យើង»។
សម្ដេចបន្ដថា ដូចដែលសម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ហើយថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ឈានឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល។
សម្ដេច បានបញ្ជាក់យ៉ាងដូច្នេះថា «ដំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្ត្រនេះ ធ្វើឲ្យយើងមានក្តីសង្ឃឹមថានឹងក្លាយជាធន ធានដ៏មានតម្លៃដើម្បីបម្រើដល់ការអភិវឌ្ឃ ការកសាងជាតិ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។
សូមរំលឹកថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ តទៅ៕
![](https://dap-news.com/wp-content/uploads/2020/12/34CC6024-B30A-49DF-8CBB-16706EC5A019.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/B5E884CC-5D65-43D0-AA44-21F0F3B0E6EA.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/CED599AC-44BD-42EF-8EFA-742904598C69.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/BCDF63FC-3062-46FC-8E84-2E7DC2DE0D03.jpeg)
![](https://dap-news.com/wp-content/uploads/2020/12/14697076-B91E-468D-A5E6-04C6EBE1F057.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)