ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការទទួលបានតំណក់ប្រេងជាលើកដំបូង ។
នៅព្រឹកថ្ងៃទី២៩ ធ្នូ កម្ពុជាបានរកឃើញ នូវដំណក់ប្រេងលើកដំបូងដែលចាប់ផ្តើម ផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុក នៃឈូងសមុទ្រកម្ពុជា ។
បើតាមសម្តេចតេជោ ការរកឃើញនេះ គាប់ជួនជាមួយថ្ងៃខួបលើក ទី២២ នៃការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយ ឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)៕
![](https://dap-news.com/wp-content/uploads/2020/12/IMG_20201230_223404_713-720x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/12/89D1D1FF-DC19-4D8F-B244-A5C8987B2F64-1024x642.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)