Covid-19

សម្ដេចតេជោ៖ ថ្ងៃនេះអាចមានពលករខ្មែរ មកពីថៃឆ្លងជំងឺកូវីដ១៩ លើសជាង១០នាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងថា ថ្ងៃនេះមានបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេស ថៃឆ្លងជំងឺកូវីដ១៩ អាចលើសជាង១០នាក់ ដែលជាស្ថានភាពមួយគួរឲ្យព្រួយបារម្ភ និងត្រូវយកចិត្តទុកដាក់ការពារទាំងអស់គ្នា។

តាមរយៈសារពិសេសបន្ទាន់មួយផ្ញើជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ១៩នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ” មកដល់ម៉ោង៥ល្ងាចនេះ គឺយើងមានឆ្លង៦នាក់ បើតាមវិទ្យាស្ថានប៉ាស្ទ័រឲ្យដឹង នៅមានការសង្ស័យច្រើនទៀត ដែលអាចថ្ងៃនេះ យើងមានអ្នកឆ្លងអាចកើនលើស ជាង១០នាក់”។

To Top