ភ្នំពេញ៖ ក្រសួងសុខាភិបាលអះអាងថា បានរកឃើញស្ត្រីជាពលករខ្មែរ មកពីថៃ បានឆ្លងជំងឺកូវីដ១៩ម្នាក់ បន្ថែមទៀត និងគ្មាបករណី ព្យាបាលជាសះស្បើយ។
យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤មករា ឆ្នាំ២០២១បានឲ្យដឹងថាអ្នកឆ្លងជាស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីថៃ មកដល់កម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។
ក្រសួងបន្តថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រគឺវិជ្ជមានវីរុស កូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
សូមជម្រាបថា គិតមកដល់ថ្ងៃ៤ មករា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៣៨២(ស្រី១០៤នាក់ និងបុរស ២៧៧នាក់) អ្នកព្យាបាលជាសះស្បើយចំនួន៣៦២ នាក់(ស្រី៨៦នាក់ និងបុរស២៧៦នាក់) អ្នកកំពុងសម្រាកព្យាបាលចំនួន២០នាក់(ស្រី១៩នាក់និងបុរស១នាក់)៕