Covid-19

អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ និងមិនមានករណីឆ្លងថ្មី

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បានអោយដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលជាពលករខ្មែរ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃ បានព្យាបាលជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មី។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងបញ្ជាក់ថា អ្នកព្យាបាលជាសះស្បើយទាំងពីរនាក់ រួមមាន៖

-ស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាស័យដ្ឋាន ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

-ស្រ្តីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាស័យដ្ឋាន ស្នាក់នៅឃុំស្ទឺងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៣៧៦នាក់ និងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន១៦នាក់ (គ្មានអ្នកស្លាប់)៕

To Top