ភ្នំពេញ៖ លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យ បសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានអោយដឹងដែរថា ក្រោយពីទទួលព័ត៌មាន លោកបានចុះទៅកាន់ទីកន្លែង ចិញ្ចឹមមាន់ ដែលមានម្ចាស់ឈ្មោះហូណាំ ជាមន្រ្តីសុខាភិបាលដែរ នោះស្ថិតនៅភូ មិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ក្រោយការពិនិត្យឃេីញមានមាន់ងាប់ជាបន្តបន្ទាប់ចំនួន១៣០០ក្បាលទាំងតូចទាំងធំ ចាប់ពីថ្ងៃទី៥ដល់៧មករា នោះ មន្រ្តីជំនាញសហការជាមួយម្ចាស់ យកមាន់ដែលងាប់ទៅកប់ចោល មិនអោយបរិភោគប្ញលក់នោះទេ ហេីយបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហេីយដែរ ។
លោកបញ្ជាក់ថា ទីតាំងចិញ្ចឹមមាន់នោះ មានចិញ្ចឹមទាកាប៉ា ជាលក្ខណៈគ្រួសារដែរ ហើយកន្លែងចិញ្ចឹមនោះស្ថិត នៅដាច់ឆ្ងាយពីគេមិនមែន អ្នកភូមិនៅក្បែរនោះទេ។ ចំណែកអ្នកភូមិ មិនមានចិញ្ចឹមមាន់ច្រេីននោះទេ គឺមានចិញ្ចឹមតិចតួច ប៉ុណ្ណោះ ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅល្ងាចថ្ងៃទី១១ ខែមករា បានឱ្យដឹងថា លទ្ធផលធ្វើតេស លើសំណាកសត្វមាន់ ដែលងាប់ជាង ១០០០ក្បាល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញថា គឺជាគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ ។
ជាមួយគ្នានេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអំពាវនាវពលរដ្ឋបេីឃេីញមាន់ ឈឺប្ញងាប់ខុសប្រក្រតី និងសង្ស័យ កេីតជម្ងឺផ្តាយសាយ សូមរាយការណ៍ជាបន្ទាន់ មកកាន់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីការិយាល័យ បសុ ព្យាបាលប្ញមន្ទីរកសិកម្មផ្ទាល់ ដេីម្បីចុះអន្តរាគមន៍ភ្លាមៗ៕