ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រាប់ឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ថែរក្សាផ្ទៃដីរដ្ឋ បឹងបួរ ត្រពាំង សម្រាប់មនុស្សជំនាន់ក្រោយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជួយថែរក្សារការពារ ផ្ទៃដី បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ។

លោកអភិបាលខេត្ត បានថ្លែងដូច្នេះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្នុងពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះពិនិត្យមើលទីតាំងដីសាធារណៈរបស់រដ្ឋ ក្នុងតំបន់ទំនប់តាសេក ស្ថិតក្នុងភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម ។

បើ តាមមន្ត្រីរដ្ឋបាលឃុំកោះរកា បានឱ្យដឹងថា ដីតំបន់ទំនប់តាសេកនេះ ជា ដី របស់ រដ្ឋ នៅជាប់ មាត់បឹង ដែល កន្លងមកមាន ប្រជាពលរដ្ឋចំនួន ជាង ៣០ គ្រួសារ បាន អាស្រ័យ ផល ដាំ ដំណាំ ហើយបាន ស្នើសុំ ទៅអាជ្ញាធរ និង មន្ត្រី សុរិយោដី ដើម្បីធ្វើ ប័ណ្ណ កាន់កាប់ ស្ស្របច្បាប។

មន្ត្រីដដែលឲ្យដឹងទៀតថា ពលរដ្ឋចំនួន ជាង៣០ គ្រួសារ ដែលបានស្នើសុំធ្វើកម្មសិទ្ធិស្របច្បាប់លើផ្ទៃដីទំហំ ប្រមាណ ជាង ៣ ហិកតា នៃ ផ្ទៃ បឹង សរុប ប្រហែល ពី ៦ ទៅ៧ ហិកតា ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយពីបានចុះ ពិនិត្យ លោក អ៊ុន ចាន់ ដា អភិបាលខេត្ត បានសម្រេចឲ្យមន្ត្រីជំនាញ ធ្វើការសិក្សាសិន រង់ចាំការសម្រេចជាក្រោយ៕

To Top