ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ អំពាវនាវដល់ពលករកម្ពុជា ធ្វើការនៅថៃ ត្រូវបន្ដស្នាក់នៅ តាមកន្លែងរៀងៗខ្លួនសិន ដើម្បីការពារការចម្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា បានធ្វើអំពាវនាវដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅថៃ ត្រូវស្នាក់នៅថៃបន្តទៀត និងចៀសសវាង ការចល័តពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើង ក្នុងប្រទេសថៃ។

យោងតាមសេចក្ដី អំពាវនាវជាថ្មីរបស់ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «ដោយសង្កេតឃើញមានការឆ្លងកូវីដ-១៩ ក្នុងអំឡុងពេលដែលបងប្អូនពលករនៅប្រទេស ថៃធ្វើដំណើរវិលត្រឡប់មកវិញដោយលួចលាក់ និងខុសពីបំរាមអាជ្ញាធរថៃនោះ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃសូមអំពាវជាថ្មី ដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសសូមបន្ដស្នាក់ នៅក្នុងប្រទេសបន្ដទៀត និងចៀសវាងចល័តពីកន្លែងមួយ ទៅកន្លែងមួយ»។

គណៈកម្មការ បញ្ជាក់ថា ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩នេះ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹ ងនិយោជក និងពលករបរទេស ដែលបានកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះទេ។ ផ្ទុយទៅវិញ ពលករដែលចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ឬមានបំណងចង់វិលត្រលប់ទៅស្រុកកំណើតវិញនោះ គឺប្រឈមនឹងហានិភ័យខ្ពស់ ពីការឃាត់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ខ្ពស់នៅក្នុងអំឡុងពេលធ្វើដំណើរ វិលត្រឡប់នេះ។

គណៈកម្មការ ក៏បានអំពាវនាវដល់ពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មេត្តារក្សាភាពនឹងនរ និងបន្ត ស្នាក់នៅមួយកន្លែង ដោយពុំទាន់ចាំបាច់ឆ្លងដែនចូលមកប្រទេសកម្ពុជាវិញឲ្យសោះ ហើយសូមជឿទុកចិត្តលើសមត្ថ ភាព និងលទ្ធភាពទប់ស្កាត់ ការព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ។

សូមរំលឹកថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ការរកឃើញពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ ចំនួន១៥នាក់ បន្ថែមទៀត បានឆ្លងជំងឺកូវីដ-១៩៕

To Top