ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានអះអាងថា រដ្ឋាភិបាលចិនប្រកាសផ្ដល់វ៉ាក់សាំងប្រឆាំង កូវីដ១៩ ចំនួន១លានដូស ដល់កម្ពុជាសម្រាប់ចាក់ដល់ មនុស្ស៥០ម៉ឺននាក់។
តាមរយៈសារជាសំឡេង រយៈពេលជាង១៦នាទី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« រដ្ឋាភិបាលប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា បានផ្ដល់នូវ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន១លានដុស សម្រាប់មនុស្ស៥០មុឺននាក់ ដើម្បីចាក់»។