Covid-19

Breaking news :ចិន​ប្រកាស​ ផ្ដល់​វ៉ាក់សាំង​ កូវីដ​១៩ ចំនួន​១លាន​ដូស ​ដល់កម្ពុជា 

ភ្នំពេញ​: ​សម្ដេច​តេជោ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​នៅរាត្រី​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ២០២១នេះ ​បាន​អះអាង​ថា ​រដ្ឋាភិបាល​ចិន​ប្រកាស​ផ្ដល់​វ៉ាក់សាំងប្រឆាំង ​កូវីដ​១៩ ចំនួន​១លាន​ដូស ​ដល់កម្ពុជាសម្រាប់ចាក់ដល់ មនុស្ស៥០ម៉ឺននាក់​។

តាមរយៈសារជាសំឡេង រយៈពេលជាង១៦នាទី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« រដ្ឋាភិបាលប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា បានផ្ដល់នូវ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន១លានដុស សម្រាប់មនុស្ស៥០មុឺននាក់ ដើម្បីចាក់»។

To Top