ព័ត៌មានជាតិ

លោក សយ សុភាព ឌឺដងឲ្យលោកស្រី មួរ សុខហួរថា សម្ដែងមិនល្អមើលដូចលោក សម រង្ស៊ី

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានថ្លែងឌឺដងទៅកាន់លោកស្រី មួរ សុខហួរ និងគូកនថា សម្ដែងមិនសម និងមិនសូវល្អមើលដូចលោក សម រង្ស៊ី ។

ការថ្លែងរបស់លោក សយ សុភាព បែបនេះធ្វើឡើងបន្ទាប់ពីលោកស្រី មួរ សុខហួរ និងគូកនបានសម្តែង នៅព្រលានយន្តហោះ Los Angeles សហអាមេរិកជាង ១ម៉ោងដើម្បីបង្ហាញពីការព្យាយាម ក្នុងការត្រឡប់មកស្រុកខ្មែរវិញ ប៉ុន្តែត្រូវក្រុមហ៊ុនអាកាសចរណ៍អាមេរិក បដិសេធមិនអនុញ្ញាតឲ្យ លោកស្រីឡើងយន្តហោះនោះទេ ។

លោក សយ សុភាព បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ មករានេះថា «ចេញពីអាមេរិកទៅអាមេរិក។ ចុងក្រោយនៅអាមេរិក។ លើកមុនបង្ហាញ កាលវិភាគ និង សំបុត្រយន្តហោះ។ ឈុតសម្តែង មីង មិនល្អមើលដូច មេរបស់មីងទេ ដែលកាលនោះចង់មិនចង់ រាជរដ្ឋាភិបាល តាមមើលមិនហ៊ានដេកទេ ហើយ ផឺតពោះម្តងៗដែរ» ៕

To Top