ភ្នំពេញ ៖ “ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើ វ៉ាក់ សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង”។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃ១៧ មករា។
សម្តេចបន្តថា សម្តេចត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខ ដែលជាទម្លាប់ធម្មតារបស់សម្តេចរាប់សិបឆ្នាំមកហើយ។
សូមបញ្ជាក់ថា ថ្មីៗនេះកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ លើកដំបូងចំនួន១លានដូសពីសាធារណរដ្ឋប្រជាមានិតចិន៕