ព័ត៌មានជាតិ

លោក សយ សុភាព លេីកជាទស្សនៈថាបេីអ្នក នយោបាយ ខ្មែរខ្លះ កុំបរទេស និយម ហើយ យកគំនិត របស់ ខ្មែរ សម័យ មហានគរ មកធ្វើពិតប្រាកដ ខ្មែរមិនចាញ់បោកគេទេ

ភ្នំពេញ៖ លោក  សយ  សុភាព  អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មាន ដេីម អម្ពិល បានលេីកឡេីងថា បើអ្នក នយោបាយ ខ្មែរខ្លះ កុំបរទេស និយម ហើយ យកគំនិត របស់ ខ្មែរ សម័យ មហានគរ ដ៏រុង រឿង មកធ្វើពិតប្រាកដ ខ្មែរមិនចាញ់បោកគេទេ។ជាក់ ស្ដែង អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជា អធិរាជ កសិកម្ម ដោយ អ្នកឧកញ៉ា ដើរតាមលំនាំ មហានគរ សម័យកាលមហារុង រឿង របស់ខ្មែរ ពីឆ្នាំ៨០២ ដល់ ១៤៣១។  ជាលទ្ធផល អ្នកឧកញ៉ា ក្លាយ ជា សេដ្ឋី ក៏ដោយសារ ទឹក និង កសិកម្ម ដែលរហូតមកដល់ពេលនេះ មិនទាន់ មានអ្នកណាម្នាក់ អាចធ្វើបានទេ។ 

លោក សយ សុភាព បាន សរសេរ លេី គេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី ១៧ខែមករា ឆ្នាំ ២០២១នេះ “កាលពីមុនខ្ញុំបានហៅអ្នកឧកញ៉ា ម៉ុង ឬទ្ធី ថា ជា អធិរាជ កសិកម្ម ដោយ អ្នកឧកញ៉ា ដើរតាមលំនាំ មហានគរ សម័យកាលមហារុង រឿង របស់ខ្មែរ ៨០២ ដល់ ១៣៤០។ ឥឡូវ ជិត ១០ឆ្នាំក្រោយ ខ្ញុំ ហៅ អ្នក ឧកញ៉ា ជា អធិរាជ ទឹក ដោយ អ្នកឧកញ៉ា នៅតែដើរតាមសម័យមហានគរដដែល។ ជាលទ្ធផល អ្នកឧកញ៉ា ក្លាយ ជា សេដ្ឋី ក៏ដោយសារ ទឹក និង កសិកម្ម ដែលរហូតមកដល់ពេលនេះ មិនទាន់ មានអ្នកណាម្នាក់ អាចធ្វើបានទេ។ បើអ្នក នយោបាយ ខ្មែរខ្លះ កុំបរទេស និយម ហើយ យកគំនិត របស់ ខ្មែរ សម័យ មហានគរ ដ៏រុង រឿង មកធ្វើពិតប្រាកដ ខ្មែរមិនចាញ់បោកគេទេ”។ 

លោក សយ សុភាព បញ្ជាក់ បន្ថែម ថា ” ដើម្បី ឈប់ចាញ់បោកបរទេសខ្លះ អ្នកនយោបាយខ្មែរណានោះ គួរ យកលំនាំតាមសម័យមហានគរមកគិត អ្នក នឹង ឈប់ចាញ់បោកគេហើយ ខ្មែរ នឹង ពិតជាខ្លាំង ដែលបរទេស ណានោះ លែង ចង់លេប ខ្មែរហើយ។ ឈប់ស៊ីឈ្នួលសំដែង កុន ហូលីវូត ទៀតទៅ ទុកឲ្យ អ្នកផ្សេង សំដែង កុនខ្លួន ឯងម្តង ក្រែង លោក វិស័យភាពយន្តទី៧ រស់ឡើងវិញ”៕

To Top