ព័ត៌មានជាតិ

រដ្ឋបាលលោក ត្រាំ ដាក់សម្ពាធបន្ថែម លើក្រុមហ៊ុនបច្ចេកវិទ្យា ចិន Huawei

បរទេស៖ រដ្ឋបាលលោក ត្រាំ បានធ្វើការជូនដំណឹង ដល់ក្រុមហ៊ុនផ្គត់ផ្គង់ ឲ្យក្រុមហ៊ុន Huawei ដែលរួមមានទាំងក្រុមហ៊ុន ផលិតបន្ទះឈីប Intel ផងនោះថា ខ្លួននឹងដកអាជ្ញាប័ណ្ណ ដែលឲ្យលក់ទៅឲ្យ ក្រុមហ៊ុនចិន និងមានបំណង បដិសេធពាក្យស្នើសុំ ផ្សេងទៀត ដែលសុំធ្វើការផ្គត់ផ្គង់ ឲ្យដល់ក្រុមហ៊ុន ទូរគមនាគមន៍នោះ។

តាមសេចក្តីរាយការណ៍ វិធានការ ដែលទំនងជាចំណាត់ការ ប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចុងក្រោយ ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះ គឺជារឿងដ៏ថ្មីបំផុតក្នុងកិច្ចប្រឹងប្រែង ជាយូរមកហើយ ដើម្បីធ្វើឲ្យចុះខ្សោយ ចំពោះក្រុមហ៊ុន ផលិតឧបករណ៍ទូរគមនាគមន៍ ដ៏ធំបំផុតលើពិភពលោក ដែលទីក្រុងវ៉ាស៊ីនតោន មើលឃើញថា ជាការគម្រាមកំហែងជាតិ។

គួរបញ្ជាក់ថា ការជូនដំណឹងនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានការខិតខំ ប្រឹងប្រែងជាខ្លាំង របស់អាមេរិក ប្រឆាំងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នៃរដ្ឋបាលលោក ត្រាំ។ លោក ចូ បៃដិន នឹងស្បថចូលកាន់តំណែង ជាប្រធានាធិបតី នៅថ្ងៃពុធសប្ដាហ៍នេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top